សិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការសកម្មភាពបញ្ចប់ការបន្ទោបង់កម្រិតខ្ពស់ODF Plus - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, June 4, 2026

សិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការសកម្មភាពបញ្ចប់ការបន្ទោបង់កម្រិតខ្ពស់ODF Plus

សិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការសកម្មភាពបញ្ចប់ការបន្ទោបង់កម្រិតខ្ពស់ODF Plus


មន្ទីរអភិវឌ្ឍជនបទ សហការជាមួយរដ្ឋបាលសាលាខេត្តស្វាយរៀងកាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៦ កន្លងទៅនេះមានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ODF Plus ក្រោមអធិបតីភាពលោក ឌុច គន្ធា អភិបាលរងខេត្តស្វាយរៀងព្រមទាំងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ។ក្រុមប្រឹក្សាឃុំ/សង្កាត់និងអង្គការដៃគូអភិវឌ្ឍន៍នានាមួយចំនួនទៀត។
លោក ឈឹមបុរស ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តបានបញ្ជាក់ថា នៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៦ ខេត្តស្វាយរៀងមានអត្រាគ្រួសារទទួលទានទឹកសុវត្ថិភាព ៨៨.៣៩% គ្រួសារទទួលបានទឹកកម្រិតមូលដ្ឋាន ៩៩.៧៩% ។ និងអត្រាខ្នងផ្ទះមានបង្គន់ផ្ទាល់ខ្លួន ៩៧.៣៩% និងអត្រាប្រើប្រាស់បង្គន់រួម ២.៦១%។
លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់បន្តថាខេត្តស្វាយរៀងជាខេត្តទី ១ បានប្រារព្ធធ្វើពិធីប្រកាសកាលពីថ្ងៃទី ២៧ខែមេសាឆ្នាំ២០២២ កន្លងទៅបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលODF ។
មានប្រសាសន៍នៅក្នុងសិក្ខាសាលានេះ លោក ឌុចគន្ធា អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត ថ្ងៃនេះការកោតសរសើរវាយតម្លៃខ្ពស់ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលជាលេខាធិការដ្ឋានក៏ដូចជាមន្ទីរពាក់ព័ន្ធនានា រដ្ឋបាលរដ្ឋបាលក្រុង/ ស្រុក រួមនឹងដៃគូទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ។ខេត្តស្វាយរៀងរបស់យើងទទួលបានជោគជ័យជាបន្តបន្ទាប់ ជាពិសេសការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលស្របតាមយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាល គឺចង់ឲ្យប្រជាពលរដ្ឋគ្រប់រូបមានទឹកស្អាតនិងអនាម័យគ្រប់គ្រាន់នៅឆ្នាំ ២០៣០ដែលជាកម្រិតស្តង់ដារអនាម័យខ្ពស់ជាងមុននិងមានចីរភាព។
លោកអភិបាលរងខេត្តក៏បានស្នើទៅដល់អង្គសិក្ខាសាលានៅទីនេះត្រូវពិនិត្យមើលនូវបញ្ហាសំខាន់ៗឲ្យបានច្បាស់លាស់
+ សកម្មភាពសំខាន់ៗដែលធ្លាប់បានអនុវត្តធ្វើឲ្យខេត្តស្វាយរៀងទទួលបានODF ។
+ បញ្ហាប្រឈមផ្សេងៗដែលនៅសេសសល់តើនៅមានខ្នងផ្ទះឬតំបន់ណាខ្លះដែលនៅមានការប្រើប្រាស់ទឹកមិនទាន់មានសុវត្ថិភាព។
+ យន្តការODF Plus តើការគ្រប់គ្រងកាកសំណល់លាមក ការលាងសម្អាតដៃ និងការប្រើប្រាស់ទឹកស្អាត នៅបានអនុវត្តបានកម្រិតណានៅតាមមូលដ្ឋាន។ លោកអភិបាលរងខេត្តក៏បានស្នើរដល់ រដ្ឋបាលគ្រប់លំដាប់ថ្នាក់។ពិសេសរដ្ឋបាលឃុំសង្កាត់បំផុសបងប្អូនប្រជាពលរដ្ឋពីរបៀបរស់នៅឲ្យមានអនាម័យល្អដើម្បីសុខភាពសាធារណៈទាំងអស់គ្នាក៏ដូចជាលំនៅឋានមានបរិស្ថានល្អសោភណ្ឌភាពល្អនឹងការរស់នៅមានសេចក្តីថ្លៃថ្នូរ។ វណ្ណៈ










No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages